ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាតឱ្យឯកឧត្ដម Yuji Kumamaru ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងជម្រាបលា


នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យឯកឧត្ដម Yuji Kumamaru ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងខណៈដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរាជទូត ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការស្តារ កសាង និងអភិវឌ្ឍ សង្គមជាតិកម្ពុជាជារួម។ ដោយឡែក ក្នុងក្របខ័ណ្ឌការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីភាពចាំបាច់ក្នុងការ ធ្វើទំនើបកម្មស្ថាប័ន និងការកែទម្រង់សីុជម្រៅ ដើម្បីវឌ្ឍនភាពសង្គម។ ឯកឧត្ដមឯកអគ្គរាជទូតបានសម្ដែងនូវការកោតសរសើរ និងសមានចិត្តគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានារក្សាបាននូវសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ភាគីទាំងពីរបានសម្ដែងនូវបំណងពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើគ្រប់ វិស័យ។

chea-som-ral22-09-2016-7

chea-som-ral22-09-2016-1

chea-som-ral22-09-2016-5

chea-som-ral22-09-2016-6

chea-som-ral22-09-2016-4

chea-som-ral22-09-2016-3