ព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយគណៈប្រតិភូក្រសួង និងថ្នាក់ខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់នាទាហាន ពលទាហាន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅទីបញ្ជាការកងវរៈសេនាតូចលេខ១ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ៕