កិច្ចប្រជុំសំណេះសំណាល និងណែនាំការងារបច្ចេកទេសដល់បេក្ខជនប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ


រាជធានីភ្នំពេញ៖ ដើម្បីលើកកម្ពស់ និងអភិរក្សភាសាជាតិ ព្រមទាំងអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងប្រណាំងតែងនិពន្ធពានរង្វាន់សម្ដេចសង្ឃរាជ ជួន ណាត និងស្មូតកំណាព្យ ពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ។

មុនការប្រព្រឹត្តទៅនៃដំណើរការប្រឡង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់មតិសំណេះសំណាល ដល់បេក្ខជន នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕