សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មី ដែលគ្រោងកាត់ចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីចំនួនពីរ ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។

ថ្លែងពីលើវេទិកាអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានបញ្ជាក់ថា ការប្រកាសឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែដំណឹងសិក្សានេះត្រូវបានបែកខ្ជែក។ ជាពិសេសមានមន្ត្រីមួយចំនួនបានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែលមិនទាន់បានបង្កើតផងនោះ៕