ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល និងជូនរង្វាន់សិស្ស ២៣១ នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ មកពីវិទ្យាល័យក្រាំងស្រម៉ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន


ព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨
ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងជូនរង្វាន់សិស្ស ២៣១ នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ មកពីវិទ្យាល័យក្រាំងស្រម៉ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។
និទ្ទេស B ចំនួន ៣នាក់ ម្នាក់ៗ ទទួលបាន Computer យួរដៃ ១ គ្រ ,និទ្ទេស C ១៣ នាក់ ម្នាក់ៗ ថវិកា ២០ ម៉ឺនរៀល , និទ្ទេស D ៤០ នាក់ ម្នាក់ៗ ៨ ម៉ឺនរៀល និទ្ទេស E ១៧៥ នាក់ ម្នាក់ៗ ៦ ម៉ឺនរៀល និង លោកគ្រូ អ្នកគ្រូ ៦ នាក់ ម្នាក់ៗ ៥ ម៉ឺនរៀល ៕