សម្តេចតេជោសែន ដោះស្រាយសំណើអាទិភាពចរាចរណ៍


     សម្តេច​តេជោ​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​អទិភាព​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី និង​សម្តេច​អំពាវនាវ​សូម​អោយ​ប្រជាពលរដ្ឋ​អត់​ធ្មត់​ ក្នុង​ដំណាក់​កាល​សមត្ថកិច្ច​ចាប់​ផ្តើម ពង្រឹង​ការ​អនុវត្ត​ច្បាប់​នេះ​ ។

     ប្រសាសន៍​អំពាវនាវ​របស់​សម្តេច បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អនុវត្ត​តែ​ប៉ុន្មាន​ថ្ងៃ​កន្លង មក​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ជន​មាន​កំហុស​ក្នុង​ការ​បើកបរ​ជា​ច្រើន​… ហើយ​ក្នុង​ចំណោម​អ្នក​ប្រព្រឹត្ត​ខុស​ទាំង​នោះ សំណូម​ពរ​ជា​ច្រើន ត្រូវ​គេ​ឃើញ​បាន​សរសេរ​មក​កាន់​រាជរដ្ឋាភិបាល​ ទាំង​ការ​ចោទ​ប្រកាន់​… ទាំង​ការ​រិះ​គន់ បែប​ស្ថាបនា​ផង និង​ចំណុច​វាយ​ប្រហារ​ពាក្យ​សម្តី​ថែម​ទៀត​ ។ សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​អំពាវ​ប្រ ជា​ពលរដ្ឋ​សូម​រក្សា​ការ​អត់​ធ្មត់​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​ ។

     នៅ​ថ្ងៃ​នេះ​​ដែរ​ សម្តេច​បាន​ដោះ​ស្រាយ​បញ្ហា​អទិភាព​មួយ​ចំនួន​ផង​ដែរ ​ជូន​ប្រជាពលរដ្ឋ​ទាក់​ទង​នឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ​។

     ដំណោះ​ស្រាយ​ជា​អាទិភាព​រួម​មានៈ

​     ១- រាជរដ្ឋាភិបាល​បាន​អនុញ្ញាតិ​អោយ​ម្ចាស់​ឡាន​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់ ត្រូវ​ចូល​ទៅ​បង់​ពន្ឋ​ធម្មតា ហើយ​មិន​ចាំ​បាច់​កែ​ចង្កូត​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ហាម​ដាច់​ខាត ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ ។

     ២- ​ចំពោះ​ប័ណ្ណ​បើក​បរ​ម៉ូតូ​ខ្នាត​តូច ដែល​ពី​មុន​ត្រូវ​បង់​ថ្លៃ ៦​ម៉ឺន​សម្រាប់​ការ​ប្រឡង និង ១ម៉ឹន​ ៤ពាន់​រៀល សម្រាប់​ថ្លៃ​ពិនិត្យ​សុខភាព គឺ​បាន​បញ្ចុះ​នា​ពេល​នេះ មក​នៅ​ត្រឹម ​២ម៉ឺន ​៥ពាន់​រៀល ដោយ​មិន​ចាំ​បាច់​ប្រឡង​យក​ប័ណ្ណ​បើកបរ​ និង​ពិនិត្យ​សុខភាព​ឡើយ​ ។ រី​ឯ​ម៉ូតូ​ខ្នាត​ធំ​គឺ​ពី​មុន​ថ្លៃ ៦​ម៉ឺន​រៀល តែ​ពេល​នេះ​ចុះ​មក​ត្រឹម ៤ម៉ឺន​រៀល​វិញ​ ។ ចំពោះ​ការ​ប្តូរ​ប័ណ្ណ​បើកបរ គឺ​ពី​មុន​តម្លៃ ២ម៉ឺន ​៥ពាន់​រៀល ចុះ​មក​នៅ​ត្រឹម ២ម៉ឺន​រៀល​វិញ ​។ ដោយ​ឡែក​ចំពោះ​ការ​បញ្ចុះ​តម្លៃ​លើ​ប័ណ្ណ​បើក​បរ​រថយន្ត គឺ​ក្រសួង​ពាក់​ព័ន្ឋ​នឹង​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ថែម​ទៀត ​។ នៅ​ជាមួយ​គ្នា​នោះ​ផង​ដែរ សាលា​រាជធានី​បាន​ប្រកាស​ការ​ធ្វើ​ប័ណ្ណ​យាន​យន្ត​ម៉ូតូ​សា​ឡើង​វិញ​ក្រោយ ការ​កំណត់​តម្លៃ​សា​ជា​ថ្មី​រួច​រាល់​ ។

នៅ​ក្នុង​ការ​ដោះ​ស្រាយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ទាក់​ទង​នឹង​ការ​បង់​ថ្លៃ​ផ្លូវ​នោះ​វិញ សម្តេច​តេជោ​សែន​នៅ​ព្រឹក​មិញ​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ចេញ​ចូល​យាន​យន្ត​របស់​ប្រជាជន​រស់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ដែល​តម្រូវ​បង់​ថវិកា​នោះ គឺ​នឹង​បញ្ឈប់​ចាប់​តាំង​ពី​ថ្ងៃទី​៧ ​មករា ​ឆ្នាំ​២០១៦ ​ទៅ ដោយ​នឹង​មិន​អោយ​មាន​ការ​បង់​ត​ទៅ​ទៀត​ឡើយ​ ។
Sky Road 06 01 16 2 copy
Sky Road 06 01 16 3 copy
Sky Road 06 01 16 4 copy