លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយកបានអនុញ្ញតិឲ្យ ឯកឧត្ដមឧត្ដមសេនីយ៍ទោ ង្វៀន គួកធឿក ចូលជួបសំដែងការគួរសម


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអនុញ្ញតិឲ្យ គណៈប្រតិភូសាខាសមាគមមិត្ដ ភាពយោធភូមិភាគនិរតីវៀតណាមប្រចាំរដ្ឋធានីហាណូយ (អង្គភាពទ័ពលេខ០៣) ដឹកនាំដោយឯកឧត្ដមឧត្ដមសេនីយ៍ទោ ង្វៀន គួកធឿក (NGUYEN QUOC THUOC) ជាអតីតសមាជិកមជ្ឈិមបក្ស និងជាអាតីតមេបញ្ជាការអង្គភាពកងទ័ពលេខ ០៣ ក្រសួងការពារ ប្រទេសវៀតណាម ព្រមទាំងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨៕