ក្រុមសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ ឳ សុខុម សមាជិកាព្រឹទ្ធសភា កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជោរីយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម


នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្រុមសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ ឳ សុខុម សមាជិកាព្រឹទ្ធសភា កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជោរីយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។