អបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះព្រះរាជាណាចក្រកម្ពុជា​ ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៉ី-អឺរ៉ុបលើកទី១៣​ នៅក្នុងឆ្នាំ២០២០


អបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះព្រះរាជាណាចក្រកម្ពុជា​ ដែលត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៉ី-អឺរ៉ុបលើកទី១៣​ នៅក្នុងឆ្នាំ២០២០​ (ASEM13)។ ការជ្រើសរើសនេះ​ មិនមែនជាការចៃដន្យទេ​ ប៉ុន្តែវាជាការបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អន្តរជាតិមកលើកម្ពុជា​ ថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំកិច្ចប្រជុំ​ ក៏ដូចជាការទទួលស្វាគមន៍ប្រទេសជាសមាជិកទាំងអស់ប្រកបដោយសុខសន្តិភាព និងសុវត្ថិភាពបរិបូរណ៍។

ជាមួយនឹងឱកាសថ្មីនេះ​ កម្ពុជាពិតជានឹងអាចបង្ហាញកាន់តែច្បាស់ជូនដល់ពិភពលោកពីសក្តានុពលរបស់ខ្លួនលើគ្រប់វិស័យ​ នឹងក៏ជាឱកាសក្នុងការទាក់ទាញបន្ថែមនូវវិនិយោគិនបរទេសឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន​ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន​ ក្រោមម្លប់នៃសន្តិភាព។