អភិបាលរងខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យមើលការកែលម្អរឡើងវិញនូវស្ពានប៊ូថងអូរលីង


នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ តាមការណែនាំរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្រុមការងារដឹកនាំដោយឯកឧត្តម គិត ទ្រី អភិបាលរងខេត្តបានអញ្ជើញចុះពិនិត្យមើលការកែលម្អរឡើងវិញនូវស្ពានប៊ូថងអូរលីង ដែលជាអំណោយរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលស្ពាននោះសាងសង់ឡើងកាលពីឆ្នាំ២០១៦កន្លងទៅស្ថិតនៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ដែលជាស្រុកកំណើតរបស់ឯកឧត្តមព្រឹទ្ធាចារ្យ។ ក្រុមការងារក៏បានចុះពិនិត្យទីតាំងក្បែរនោះដើម្បីត្រៀមសម្រាប់ប្រារព្ធ ខួបលើកទី៤០នៃ ការបង្កើត ចលនារណសិរ្ស សាមគ្គីសង្គ្រោះ ជាតិ ( ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលនឹងមកដល់នាពេលខាងមុខនេះផងដែរ។