ឯកឧត្តម អ៊ី ឈាន បានអញ្ជើញចូលរួមចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកា សម្រាប់ពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមសុីវិលកម្ពុជា


ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចូលរួមចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំវេទិកា សម្រាប់ពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមសុីវិលកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីសឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង៕

ថ្ងៃអាទិត្យ​ ១២កើត​ ខែអស្សុជ​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២១​ ខែតុលា​ ឆ្នាំ​២០១៨