នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ទេព ងន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ និងប្រារព្ធពិធីបុណ្យសូត្រមន្តបង្សុកូលឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលបានចែកឋានទៅកាន់លោកខាងមុខ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នៅវត្តមុនីប្រសិទ្ធិវង្ស (ហៅវត្តលោកតាមួងរ៉ា) នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំ ពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប៕