សម្តេចភក្តី សាយ ឈុំ និងគណ:ប្រតិភូ អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលផ្តល់សេវាសហគមន៍ក្រុងប៉េកាំង


ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិត ចិន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ គណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលផ្តល់សេវាសហគមន៍ក្រុងប៉េកាំង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលផ្តល់សេវាសហគមន៍ក្រុងប៉េកាំងនេះ មានតួនាទីផ្តល់សេវាកម្ម និងសុខភាពជូនដល់ប្រជាជន ជាពិសេសផ្តល់នូវទីតាំង ផ្តល់នូវសេវាកម្ម កីឡា ការលេងបទភ្លេង ការលេងកីឡាយូហ្គា និងការគូរគំនូរ ជាដើម។ មជ្ឈមណ្ឌលនេះ បានទទួលនូវការគាំទ្រ ពីសំណាក់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ដោយទឹកចិត្តសប្បាយរីករាយផងដែរ…។