សកម្មភាពការងារកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្រ្តការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែក ដែលមានទីតាំងលាតសន្ធឹងលើស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រៃវែង ។
សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែក មានទំនប់សណ្តរ ០២ ខ្សែ ប្រវែង ៣៦ គម, ប្រឡាយមេ ០១ ខ្សែ ប្រវែង ២២ គម, ប្រឡាយរង ១២ ខ្សែ សរុបប្រវែង ៣១ គម ស្ថានីយបូមទឹក ចំនួន ០៥ កន្លែង និងមានប្រភពទឹកពីស្ទឹងកំពង់ត្របែក ដែលជាដៃទន្លេមេគង្គក្រោម ។ ក្រៅពីផ្តល់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលលើផ្ទៃដីប្រមាណ ៩.០០០ ហិកតា ប្រព័ន្ធនេះ ក៏មានតួនាទីកាត់បន្ថយទឹកជំនន់ក្នុងតំបន់ផងដែរ ។