រាជធានីភ្នំពេញ៖ ពិធីចុះអនុស្សរណៈយោគយល់ត្រីភាគី ត្រូវបានធ្វើឡើងក្នុងគោលដៅផ្ដល់សៀវភៅទៅកាន់សាលារៀនមធ្យមសិក្សាបឋមភូមិដែលជាសាលារៀនគោលដៅទូទាំងប្រទេសកម្ពុជា ផ្ដល់ការបំប៉ន និងការបណ្ដុះបណ្ដាលដល់បណ្ណារក្សនៅតាមសាលារៀនគោល រៀបចំ និងសាកល្បងកម្មវិធីកែលម្អ និងការដាក់ឱ្យប្រើប្រាស់បណ្ណាល័យសាធារណៈ។
ពិធីចុះអនុស្សរណៈយោគយល់ត្រីភាគី ត្រូវបានផ្ដល់កិត្តិយសចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដំណាងអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា និងអង្គការមូលនិធិអាស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕