ប៉ៃលិន៖ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅធ្វើយ៉ាងណាឱ្យសាលារៀនជាសាលាពណ៌បៃតង មិនមានការជួញដូរ ការផលិត និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕
វគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក នព្វស័ក ព.ស. ២៥៦២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្រ្តីអប់រំ មន្រ្តីពាក់ព័ន្ធ និងយុវជនតាមវិទ្យាល័យ សរុបចំនួន ២៥០នាក់៕