សម្តេចតេជោអំពាវនាវ អោយប្រជាពលរដ្ឋរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់ យោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ហ្វេសបុក ៖ ថ្ងៃនេះ១៣រោច ខែភទ្របទ ត្រូវនឹងបិណ្ឌ១៣។ នៅសល់តែ២ថ្ងៃទៀតនឹងដល់ថ្ងៃភ្ជុំបិណ្ឌធំដែលជាថ្ងៃជួបជុំពុទ្ធសាសនិកនៅតាមវត្តអារាមនានានៅទូទាំងប្រទេស។សំរាប់ខ្ញុំបិណ្ឌឆ្នាំនេះបានតែមួយវត្តប៉ុណ្ណោះ ដោយការរវល់ខ្លាំងពេក និងកំពុងត្រៀមទៅភ្ជុំធំនៅថ្ងៃសៅរ៍ខាងមុខនេះ។
សូមបងប្អូនធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងបើកបគោរពច្បាប់ យោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក និងសូមមានសុខសុវត្ថិភាពគ្រប់ៗគ្នា។
សូមកុសលផលបុណ្យទាំងអស់បានដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស រាប់ទាំងកងកម្លាំងកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។

%e1%9e%b9%e1%9e%9f%e1%9e%9f%e1%9e%9f