មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៩ ប្រព័ន្ធ ក្នុងខេត្តព្រៃវែង


ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៩ ប្រព័ន្ធ ក្នុងខេត្តព្រៃវែង រួមមាន ៖
១- ប្រព័ន្ធធារាសាស្ត្រ ទំនប់ឆ្នុកទ្រូ ស្ថិតក្នុងឃុំរាប ស្រុកពារាំង ។
២- ប្រព័ន្ធធារាសាស្ត្រ ទំនប់កញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ។
៣- ប្រព័ន្ធធារាសាស្ត្រ ទំនប់ចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ។
៤- ប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទឹងក្តារ ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ ។
៥- ប្រព័ន្ធធារាសាស្ត្រ ទំនប់ជោរ ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ ។
៦- ប្រព័ន្ធធារាសាស្ត្រ ទំនប់ប្រមូលដុំ ស្ថិតក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ ។
៧- ប្រព័ន្ធធារាសាស្ត្រ ទំនប់បារាយអណ្តែត ស្ថិតក្នុងឃុំបារាយណ៏ ក្រុងព្រៃវែង ។
៨- ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទួលស្គារ ស្ថិតក្នុងឃុំតាកោរ ស្រុកពោធិរៀង ។
៩- ប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិបូរី ស្ថិតក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ៕