ទីក្រុងណៃពិដោ៖ កិច្ចប្រជុំរដ្ឋមន្ត្រីអប់រំនៃប្រទេសសមាជិកអាស៊ាន លើកទី១០ ឆ្នាំ២០១៨ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ការជំរុញការសិក្សាពេញ១ជីវិត សម្រាប់សហគមន៍អាស៊ាន៖ ការលើកកម្ពស់ជំនាញ តាមរយៈការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព”។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ណៃពិដោ ប្រទេសភូមា ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពីមន្ត្រីអប់រំ នៃបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀតផងដែរ៕