ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយនឹងសភានៃសាធារណរដ្ឋបារាំង បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយនឹងសភានៃសាធារណរដ្ឋបារាំង បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិភាក្សាស្តីពីការត្រៀមដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន នៅព្រឹទ្ធសភាបារាំង ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។