ភ្នំពេញ៖ ទោះបីមិនបានបញ្ចេញ ឈ្មោះក្តីអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានធ្វើការ ប្រៀបធៀបក្រុមប្រឆាំង នៅក្រៅប្រទេសគឺជា សត្វឆ្កែដែលកំពុងព្រុសមនុស្ស តែមនុស្សមិនព្រុសវិញនោះទេ គឺមនុស្សចេះតែដើរទៅមុខជានិច្ច ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមប្រព័ន្ធ តេឡេក្រាមនៅថ្ងៃទី១ វិច្ឆិកានេះថា ” ពេលដែលឆ្កែព្រុសយើង ជាមនុស្សមិនព្រុសតបទៅឆ្កែវិញទេ” ។
ឯកឧត្តមបន្តថា “នៅពលដែលសភាពការណ៍ នយោបាយកម្ពុជាបាននិងកំពុង រីកចម្រើនទៅមុខមាន ពពួកឆ្កែទាំងក្នុងស្រុក ទាំងក្រៅស្រុកនាំគ្នាបំផុសបញ្ហាផ្សេងៗ ជាចំណុចអវិជ្ជមានដើម្បី បំភិតបំភ័យនិងបំភ័ន្ត មតិប្រជាជនកម្ពុជា” ។
ឯកឧត្តមបន្តថា នៅពេលថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងស្រុក គេថាចាំដល់ទៅក្រៅប្រទេស អន្តរជាតិនឹងដាក់គំនាបបង្ខំ ឲ្យស្តារឡើងវិញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ហើយ នៅពេលប្រមុខរាជរដ្ឋាភិបាល នៅក្រៅប្រទេស គេថាមានការគាបសង្កត់ហើយ ដល់ចូលប្រទេសវិញនឹង មានការចរចារកដំណោះស្រាយដូចពួកគេចង់បានជាមិនខាន ។
ឯកឧត្តមបញ្ជាក់ថា “ទោះពួកគេនិយាយថា យ៉ាងណាក៏សភាពការណ៍នៅតែវិវត្តន៍ ទៅមុខជាធម្មតាដដែលស្ថិរភាព នយោបាយនៅតែមានជីវភាព រស់នៅរបស់ប្រជាជន នៅតែរីកចម្រើនទៅមុខ ប្រជាជនសប្បាយរីករាយនឹងសន្តិភាព ស្ថិរភាពនយោបាយ គិតតែសប្បយរីករាយ នឹងធ្វើបុណ្យទានតាមទីវត្តអារ៉ាមតាមភូមិ ឃុំ មិនខ្វល់នឹងអាណាជាប់គុក អាណារត់ចោលស្រុក និអាណាធ្វើបាតុកម្មឡើយ” ។
ឯកឧត្តមបន្ថែមថា ដូច្នេះ ការនិយាយបំផុសពី បញ្ហាផ្សេងៗផ្ទុយពីការពិត គ្មានប្រសិទ្ធភាពចំពោះ ប្រជាជនកម្ពុជាទាល់តែសោះទោះពួកគេនិយាយថា យ៉ាងណាក៏គ្មានបានការដែរ ពីព្រោះប្រជាជនបានដឹងការ ពិតអស់ហើយទុកឲ្យពួកអគតិ ទាំងនោះនិយាយអីនិយាយទៅមិនបាច់ខ្វល់ជាមួយពួកគេឡើយ ប្រៀបនឹងឆ្កែព្រុស យើងកុំព្រុសតាមឆ្កែអី ៕