ឯកឧត្តម​ យ៉ង់​ សែម​ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈកម្មការទី១រដ្ឋសភា


នាព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨​ ឯកឧត្តម​ យ៉ង់​ សែម​ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា​ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈកម្មការទី១រដ្ឋសភាដឹកនាំដោយឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ ប្រធានគណៈកម្មការទី១រដ្ឋសភា​ ដើម្បីពិភាក្សាត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ​ ១០ធ្នូ​ ខួបលើកទី៧០​ ឆ្នាំ២០១៨​ និងបញ្ហាផ្សេងៗ​ ​នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។