មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ ឆ្នាំ២០១៨ បានប្រារព្ធពិធីបើកជាផ្លូវការនារាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨


មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២ ឆ្នាំ២០១៨ បានប្រារព្ធពិធីបើកជាផ្លូវការនារាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនី និងយុវផលិតករវ័យក្មេង ព្រមទាងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប។ មហោស្រពជាតិភាពយន្តខ្នាតខ្លីនាឆ្នាំនេះ នឹងធ្វើការចាក់ស្នាដៃភាពយន្តចំនួន៤១ ជូន ទស្សនិកជនទស្សនាដោយសេរី នៅសាលសន្និសីទចតុមមុខ។