ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះទៅធ្វើការពិនិត្យជាក់ស្តែងក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រព្រែកពោរ ក្នុងស្រុកស្រីសន្ធរ


ថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រុមបេសកកម្ម Fack Finding Mission របស់ ADB HQ និងក្រុមជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ចុះទៅធ្វើការពិនិត្យជាក់ស្តែងក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រព្រែកពោរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងចុះធ្វើការជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនោះ មុននឹងក្រសួងធនធានទឹក និងឧតុនិយម និង ADB HQ ធ្វើការអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) ក្នុងតំបន់នោះ ។ គម្រោង IAIP នឹងអនុវត្តលើការងារដូចតទៅ ៖
១- សាងសង់ស្ថានីយបូមទឹកទំនើបដើរដោយអគី្គសនី ១ មានក្បាលបូម ចំនួន ៥ ។
២- សាងសង់ប្រឡាយមេបេតុងបិទជិតប្រវែង ៣ គម ហើយបងប្អូនប្រជាជនធ្វើដំណើរពីលើបាន។
៣- សាងសង់ប្រព័ន្ធប្រឡាយបេតុងប្រវែង ៦៨ គម ។
៤- សាងសង់សំណង់សិល្បការធំតូចដ៏ច្រើន។
៥- ប្រព័ន្ធធារាសាស្ត្រព្រែកពោរ ក្រោយការសាងសង់រួចធ្វើការស្រោចស្រពបានចំនួន ៨.០០០ ហត ក្នុងរដូវប្រាំង ហើយអាចរុញទឹកដល់តំបន់ឃុំជៃធំ និងឃុំសន្លុងរបស់ស្រុកខ្សាច់ខេត្តកណ្តាលទៀតផង។
៦- ធ្វើការសាងសង់អាគារទីស្នាក់ការ សកបទ ១ កន្លែង ទៀតផង។
៦- ធ្វើការបង្កើត សកបទ ចំនួន ១។
៧- ធ្វើការបំពាក់នៅ Hydrometers និង AWSs នៅក្នុងតំបន់ទន្លេតូច និងទន្លេមេគង្គ។
៨- Fack Finding Mission ADB HQ ក៏បាននៅទទួលយកសំណើអាជ្ញាធរខេត្តកំពង់ចាម ដែលបានស្នើឡើង ធ្វើការដាក់ចូលក្នុង Long Term Road Map របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីីសុំការសម្រេចពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មុនពេលក្រុមបេសកកម្មខាងលើដាក់ឆ្លងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ADB HQ ។