មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានដំឡើងម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានដំឡើងម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង បន្ថែមទៀត ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជាកសិករ ដែលកំពុងមានតម្រូវការទឹក នៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ។ សូមបញ្ជាក់ជូនថា នាពេលកន្លងមក ការអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវនៅក្នុងឃុំព្រៃចារនេះ គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូចៗ ដែលមិនអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការទឹកលើផ្ទៃដីប្រមាណជាង ៤០០ ហិកតា ទើបនៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចដំឡើងម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង បន្ថែមទៀត ដើម្បីជួយដល់ការងារនេះ ។