ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រៀបចំដំឡើងនៅចំណុចអាងទឹករំលេច


ថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។
ម៉ាស៊ីនបូមទឹកធុនមធ្យម ( ៦៥ សេះ ) ចំនួន ០១ គ្រឿងទៀត ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រៀបចំដំឡើងនៅចំណុចអាងទឹករំលេច ឃុំរំលេច ស្រុកស៊ីធរកណ្តាល ដើម្បីដំណើរការបូមទឹកពីក្នុងអាង បញ្ជូនតាមប្រឡាយមេរំលេច ទៅស្រោចស្រពដំណាំស្រូវរបស់កសិករដែលកំពុងមានតម្រូវការទឹកប្រមាណ ៣៥០ ហិកតា ។