គណៈមេធាវី ព្រមានចាត់វិធានការចំពោះលោក ហ៊ាង ឫទ្ធី ដែលបន្លំខ្លួនធ្វើជាមេធាវី

(ភ្នំពេញ)៖ លោក សួន វិសាល ប្រធានគណៈមេធាវី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន  នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា គណៈមេធាវី កំពុងពិនិត្យលទ្ធភាព ដើម្បីចាត់វិធានការលើ លោក ហ៊ាង ឫទ្ធី ដែលបានបន្លំខ្លួនជាមេធាវី។

ប្រតិកម្មរបស់គណៈមេធាវី បានធ្វើឡើងបន្ទាប់ពី លោក ហ៊ាង ឫទ្ធិ អតីតប្រធានគណបក្សសំបុកឃ្មុំ បានប្រើប្រាស់តួនាទីជាមេធាវី នៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលលោក មិនមែនជាមេធាវី ដែលមានឈ្មោះ នៅក្នុងបញ្ជីគណៈមេធាវីនោះឡើយ។

លោក សួន វិសាល បានអះអាងថា លោក ហ៊ាង ឫទ្ធិ អាចកំពុងធ្វើខុសនឹងច្បាប់បើសិនរកឃើញថា លោកក្លែងបន្លំជាមេធាវី។ លោកអះអាងថា ជនដែលក្លែងបន្លំជាមេធាវី អាចរកការពិន័យ និងខុសនឹងច្បាប់ព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកបញ្ជាក់ថា មេធាវីដែលស្របច្បាប់ម្នាក់ លុះឆ្លងកាត់ការប្រឡង និងការពិនិត្យលក្ខណៈសម្បត្តិពីក្រុមប្រឹក្សាមេធាវី ហើយឈ្មោះរបស់គាត់ត្រូវបញ្ចូលទៅក្នុងបញ្ជីគណៈមេធាវី។

សូមបញ្ជាក់ថា ប្រតិកម្មរបស់គណៈមេធាវី ចំពោះលោក ហ៊ាង ឫទ្ធីនេះ ក៏បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានហៅ លោក ហ៊ាង ឫទ្ធី ថាជា «បណ្ឌិតមេធាវី ហ៊ាង ឫទ្ធី» ផងដែរ។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញមកប្រដៅ អ្នកច្បាប់ម្នាក់ឈ្មោះ ហ៊ាង ឫទ្ធី ដែលមិនយល់ច្បាស់អំពីច្បាប់ ពាក់ព័ន្ធនឹងនីតិវិធីតុលាការ ក្នុងការដាក់ជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ឯកឧត្តម គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរ ក្នុងការសម្រេចដាក់ឱ្យជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោក ហ៊ាង ប្ញទ្ធី មើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាពក្នុងការវិភាគរឿងផ្សេងទៀតឡើយ !»

ប្រតិកម្មអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើង បន្ទាប់ពីលោក​ ហ៊ាង ឫទ្ធី តាមរយៈកិច្ចសម្ភាសជាមួយ វិទ្យុអាស៊ីសេរី បានរិះគន់ចំពោះចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ៕

(ភ្នំពេញ)៖ លោក សួន វិសាល ប្រធានគណៈមេធាវី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា គណៈមេធាវី កំពុងពិនិត្យលទ្ធភាព ដើម្បីចាត់វិធានការលើ លោក ហ៊ាង ឫទ្ធី ដែលបានបន្លំខ្លួនជាមេធាវី។

ប្រតិកម្មរបស់គណៈមេធាវី បានធ្វើឡើងបន្ទាប់ពី លោក ហ៊ាង ឫទ្ធិ អតីតប្រធានគណបក្សសំបុកឃ្មុំ បានប្រើប្រាស់តួនាទីជាមេធាវី នៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលលោក មិនមែនជាមេធាវី ដែលមានឈ្មោះ នៅក្នុងបញ្ជីគណៈមេធាវីនោះឡើយ។

លោក សួន វិសាល បានអះអាងថា លោក ហ៊ាង ឫទ្ធិ អាចកំពុងធ្វើខុសនឹងច្បាប់បើសិនរកឃើញថា លោកក្លែងបន្លំជាមេធាវី។ លោកអះអាងថា ជនដែលក្លែងបន្លំជាមេធាវី អាចរកការពិន័យ និងខុសនឹងច្បាប់ព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកបញ្ជាក់ថា មេធាវីដែលស្របច្បាប់ម្នាក់ លុះឆ្លងកាត់ការប្រឡង និងការពិនិត្យលក្ខណៈសម្បត្តិពីក្រុមប្រឹក្សាមេធាវី ហើយឈ្មោះរបស់គាត់ត្រូវបញ្ចូលទៅក្នុងបញ្ជីគណៈមេធាវី។

សូមបញ្ជាក់ថា ប្រតិកម្មរបស់គណៈមេធាវី ចំពោះលោក ហ៊ាង ឫទ្ធីនេះ ក៏បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានហៅ លោក ហ៊ាង ឫទ្ធី ថាជា «បណ្ឌិតមេធាវី ហ៊ាង ឫទ្ធី» ផងដែរ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញមកប្រដៅ អ្នកច្បាប់ម្នាក់ឈ្មោះ ហ៊ាង ឫទ្ធី ដែលមិនយល់ច្បាស់អំពីច្បាប់ ពាក់ព័ន្ធនឹងនីតិវិធីតុលាការ ក្នុងការដាក់ជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «បើសូម្បីតែខ្លឹមសារនៃមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់អំពីអំណាចរបស់ចៅក្រមស៊ើបសួរ ក្នុងការសម្រេចដាក់ឱ្យជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ សរសេរច្បាស់លាស់បែបនេះហើយ ក៏លោក ហ៊ាង ប្ញទ្ធី មើលមិនទាំងយល់ផង រីឯរវាងរបបឃុំខ្លួន និងរបបដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏លោកចែកមិនដាច់ផងនោះ គឺបង្ហាញច្បាស់ថា លោកបណ្ឌិតពិតជាពុំទាន់មានសមត្ថភាពក្នុងការវិភាគរឿងផ្សេងទៀតឡើយ !»