(ត្បូងឃ្មុំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងអភិបាលខេត្តត្បូងឃ្មុំ ថ្មី ដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោកជំទាវ លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី ជានាយកខុទ្ទកាល័យ លោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា។
ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ៕