ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ជូនរថយន្តដឹក-ស្ទូច ចំនួន ០៥ គ្រឿង ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន ០៥


ដោយអនុវត្តតាមអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបម្រើបានទាន់សភាពការណ៍ ក្នុងការចុះជួយអន្តរាគមន៍របស់រដ្ឋចំពោះកសិករ នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ក្រសួងបានផ្តល់ជូនជាលើកទី ២ នូវរថយន្តដឹក-ស្ទូច ចំនួន ០៥ គ្រឿង ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន ០៥ ក្នុងនោះមាន ៖ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្វាយរៀង និងខេត្តតាកែវ ។