បងប្អូនប្រជាពលរដ្ឋ ជាច្រើនរយនាក់ អញ្ជើញមកទទួលសេវាថតចម្លងបញ្ជាក់ប័ណ្ណសម្គាល់ខ្លួន


នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នេះ សង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋបានជ្រាបព័ត៌មានកាន់តែច្បាស់ និងបានអញ្ជើញមកទទួលសេវាថតចម្លងបញ្ជាក់ ប័ណ្ណសម្គាល់ទោចក្រយានយន្ត យានយន្ត (កាតគ្រីម៉ូតូ-ឡាន) ជាច្រើនរយនាក់ នៅទីតាំងការិយាល័យច្រកចេញចូលតែមួយ នៃខណ្ឌសែនសុខ ស្ថិតនៅផ្លូវលេខ១០១៩(វិថីហាណូយ) ទល់មុខសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ។ សូមបញ្ជាក់ថា៖ ការថតចម្លងបញ្ជាក់ថា ត្រឹមត្រូវដូចប័ណ្ណសម្គាល់ដើម នេះ មានតម្លៃ ១.០០០រៀលក្នុងមួយសន្លឹក ដោយមានវិក័យប័ត្រកំណត់ តម្លៃសេវាជូនវិញ ជាមួយនេះ ដើម្បីពន្លឿនកាត់បន្ថយ រយៈពេលកំណត់ ០៣ថ្ងៃនៃការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ អោយបានឆាប់រហ័សយកទៅប្រើប្រាស់ អភិបាលរង នៃគណៈ អភិបាលខណ្ឌសែនសុខចំនួន ០៣រូប បានខិតខំធ្វើការចុះហត្ថលេខា ទៅលើលិខិតថតចម្លងបញ្ជាក់ខាងលើអោយបានលឿនបំផុត ។

ID 1 (5)

ID 1 (4)

ID 1 (3)

ID 1 (2)