ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូល ធ្វើសេចក្ដីរាយការណ៍ជូនចំពោះប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា


ព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋសភាជាតិនៃកម្ពុជា ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូល ធ្វើសេចក្ដីរាយការណ៍ជូនចំពោះប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា អំពីសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្រេចបានក្នុងនីតិកាលទី ៥ និងទិសដៅការងារសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា ៕