ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត


នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាទី១ (ចំការដូង) ដោយមានការអញ្ជើញចូលរួម ពីតំណាងអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ តំណាងក្រុមហ៊ុន CMVIC ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។
គោលបំណង នៃការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចល័តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីអត្ថប្រយោជន៍ នៃម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ ដែលជាដំណោះស្រាយមួយក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែល រស់នៅបណ្តាខេត្តឆ្ងាយៗ ដោយបាមចូលរួមកាត់បន្ថយ ការធ្វើដំណើរ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានី-ខេត្តដែលមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ម៉ាស៊ីននេះនឹងចល័តទៅគ្រប់២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋអាចយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានគ្រប់ៗគ្នា នៅបណ្តាខេត្តរបស់គាត់ផ្ទាល់តែម្តង។
នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការបង្ហាញពីការប្រើប្រាស់ម៉ាស៊ីននេះ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

%e1%9e%9c%e1%9f%a3 %e1%9e%9c%e1%9f%a1 %e1%9e%9c%e1%9f%a4 %e1%9e%9c%e1%9f%a5 %e1%9e%9c%e1%9f%a2