សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រជាពុទ្ឋបរិស័ទនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល


យោងតាមបណ្តាញសង្គ Facebook សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា នៅព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាអញ្ជើញមកសំណេះសំណាល ជាមួយប្រជាពុទ្ឋបរិស័ទ និងសិស្សានុសិស្ស ស្ថិតក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។ វត្តនេះមានព្រះសង្ឃចំនួន ១៣០អង្គ រួមទាំងមានសិស្សានុសិស្សរៀននៅទីនេះផងដែរ ប៉ុន្តែសាលារៀនេះស្ថិតនៅក្រៅប្រព័ន្ឋអប់រំរបស់ក្រសួង ។
ដោយមើលឃើញពីភាពខ្វះខាត នូវហេដ្ឋារចនាសម្ព័ន្ឋ បំរើនៅទីនេះទាំងផ្នែកពុទ្ឋចក្រ និងអាណាចក្រនោះ  ព្រមទាំងកសាងផ្លូវចូលវត្ត ដោយអោយអាជ្ញាធរខេត្ត និងស្រុក សហការជាមួយក្រុមហ៊ុនដឹកដីជាអ្នកកសាង, បង្ហើយអាគារស្នាក់នៅរបស់សិស្ស១ខ្នង , កែលំអរអាគារធម្មសភា១ខ្នង ជួយសងថ្លៃស្រះទឹកដែលព្រះសង្ឃជំពាក់ ចំនួន១មឺុនដូល្លារ , រៀបចំប្រព័ន្ធលូក្នុងវត្តនេះ, បង្កើតវិទ្យាល័យនៅទីនេះ និងសមាហរណកម្មសាលារៀននេះអោយស្ថិតក្នុងក្រសួងអប់រំ និងបញ្ចូលគ្រូបង្រៀនទាំងអស់មានក្របខ័ណរដ្ឋ៕

hun-senc-16-10-2016-1

hun-senc-16-10-2016-2

hun-senc-16-10-2016-3

hun-senc-16-10-2016-4