នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ EUROPA2 ដែលជានាវាទី ៣២ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៦:៣០ នាទីព្រឹក នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ EUROPA2 ដែលជានាវាទី ៣២ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៣១៥ នាក់ (ស្រី ១៦៧ នាក់) និងនាវិកចំនួន ៣៧៣ នាក់ (ស្រី ១០៤ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២៣:០០ យប់ថ្ងៃដដែលដោយឆ្ពោះទៅកាន់ KOKOOD ប្រទេសថៃ ។