ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ” ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ” ដែលប្រព្រឹត្តទៅនៅថ្ងៃ សុក្រ-សៅរ៍ ១៤-១៥កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១-២២ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ។
គោលបំណងនៃសិក្ខាសាលានេះ ដើម្បីបង្កើនការយល់ដឹងអំពីនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ ព្រមទាំងទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់មន្ត្រីរាជការ ដែលមានការចូលរួមពី លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកិច្ចការនារី ប្រធាន អនុប្រធាន មន្ទីរកិច្ចការនារី រាជធានី ខេត្ត និងគ្រូឧន្ទេសនាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួន ១០៤នាក់ ( ស្ត្រី ៧៧នាក់ ) ។