ឯកឧត្តម ស៊ឹម ស៊ីថា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូសភាជប៉ុន


កាលពីរសៀលថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹស្វយ័តក្រុងភ្នំពេញ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូសភាជប៉ុន ដឹកនំាដោយ លោកជំទាវ Shinako TSUCHIYA និងឯកឧត្តម Toshitaka OOKA សមាជិកសភាជប៉ុន និងមានការអមដំណើរដោយលោក Taro SASAKI លេខាលោកជំទាវ Shinako TSUCHIYA , លោក Katsunori MOGI មន្ត្រីលេខាធិការដ្ឋានរដ្ឋសភាជប៉ុ
ន, លោក Atsushi OKAZAKI មន្ត្រីក្រសួងការបរទេសជប៉ុន និងឯកអគ្គរដ្ឋទូតរង ព្រមទាំង លេខាទី ២ និងទី៣ នៃស្ថានឯកអគ្គរដ្ឋទូតជប៉ុន ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក។