ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែ មករា ឆ្នាំ ២០១៩នេះបានបន្តចំអកទៅកាន់ លោក សម រង្ស៊ី ថា មិនត្រូវធ្វើឲ្យខ្នោះ និងគុកខកចិត្តនោះទេ ត្រូវហ៊ានចូលមកស្រុកខ្មែរ តាមការប្រកាសក្ដែងៗ របស់ខ្លួនជាបន្តបន្ទាប់។
ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញ សង្គមតេឡេក្រាមថា” ទណ្ឌិតសម រង្ស៊ី មិនគួរធ្វើឲ្យខ្នោះ និងគុកខកចិត្តទេ ។ ដូច្នេះ ទណ្ឌិតសម រង្ស៊ីត្រូវតែហ៊ានចូលមកក្នុងស្រុកខ្មែរតាម ការប្រកាសរបស់ខ្លួនឲ្យឃើញជាក់ស្តែង កុំថាចោលឲ្យសោះ ។ ឆ្លៀតពេលដែលសម្តេចតេជោហ៊ុន សែនកំពុងភិតភ័យស្លន់ស្លោនិងខណ:ដែលគណបក្សប្រជាជនកម្ពុជាកំពុងត្រូវវិទ្យុអាស៊ីសេរីផ្សាយថាកំពុងបែកបាក់នោះ គប្បីទណ្ឌិតសម រង្ស៊ីឆក់យកឱកាសដ៏ល្អនេះចូលមកស្រុកខ្មែរភ្លាមៗដើម្បីបានកាន់អំណាចដែលនៅរង់ចាំស្រាប់ “។
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា”បើសិនជាទណ្ឌិតសម រង្ស៊ីនៅបង្អង់យូរតទៅទៀតនោះនឹងអាចបាត់បង់ឱកាសហើយប្រាកដជានឹងធ្វើឲ្យខ្នោះនិងគុកខកចិត្តយ៉ាងធ្ងន់ធ្ងរមិនខានឡើយ”៕