ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា” ទណ្ឌិតសម​ រង្ស៊ី​ មិនគួរធ្វើឲ្យខ្នោះ និងគុកខកចិត្តទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែ មករា ឆ្នាំ ២០១៩នេះបានបន្តចំអកទៅកាន់ លោក សម រង្ស៊ី ថា មិនត្រូវធ្វើឲ្យខ្នោះ និងគុកខកចិត្តនោះទេ ត្រូវហ៊ានចូលមកស្រុកខ្មែរ តាមការប្រកាសក្ដែងៗ របស់ខ្លួនជាបន្តបន្ទាប់។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញ សង្គមតេឡេក្រាមថា” ទណ្ឌិតសម​ រង្ស៊ី​ មិនគួរធ្វើឲ្យខ្នោះ និងគុកខកចិត្តទេ​ ។ ដូច្នេះ​ ទណ្ឌិតសម​ រង្ស៊ី​ត្រូវតែហ៊ានចូលមកក្នុងស្រុកខ្មែរតាម ការប្រកាសរបស់ខ្លួនឲ្យឃើញជាក់ស្តែង​ កុំថាចោលឲ្យសោះ​ ។ ឆ្លៀតពេលដែលសម្តេចតេជោហ៊ុន​ សែន​កំពុងភិតភ័យស្លន់ស្លោ​និងខណ:ដែលគណបក្សប្រជាជនកម្ពុជាកំពុងត្រូវវិទ្យុអាស៊ីសេរីផ្សាយថាកំពុងបែកបាក់នោះ​ គប្បីទណ្ឌិតសម​ រង្ស៊ីឆក់យកឱកាសដ៏ល្អនេះចូលមកស្រុកខ្មែរភ្លាមៗ​ដើម្បីបានកាន់អំណាចដែលនៅរង់ចាំស្រាប់​ “។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា”បើសិនជាទណ្ឌិតសម​ រង្ស៊ី​នៅបង្អង់យូរតទៅទៀត​នោះនឹងអាចបាត់បង់ឱកាសហើយប្រាកដជានឹងធ្វើឲ្យខ្នោះនិងគុកខកចិត្តយ៉ាងធ្ងន់ធ្ងរមិនខានឡើយ​”៕