ការជួសជុលស្តារឡើងវិញស្ពានជ្រោយចង្វារទី១កំពុងដំណើរ


បច្ចុប្បន្ន ការក្រាលបេតុងប្រើដែកខ្សែកាប្លិ៍ (បេតុងប្រេកុងត្រាំង) និងការសម្អាតដែលមិនប៉ះពាល់ដល់បរិស្ថាន (eco-clean) កំពុងត្រូវបានអនុវត្តនៅពេលយប់។ សីតុណ្ហភាពទាបនៅពេលយប់បានធ្វើឲ្យការជួសជុលគំនូរនិងសម្ភារៈផ្សេងៗមានភាពរហ័សនិងមិនរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

យើងបានប្រើប្រាស់បច្ចេកវិជ្ជាក្រាលបេតុងប្រើដែកខ្សែកាប្លិ៍ថ្មីបំផុត “SFRC pavement” របស់ប្រទេសជប៉ុនដែលអាចប្រើប្រាស់និងមានអាយុកាលយូរជាងមុន។ ការសម្អាតដែលមិនប៉ះពាល់ដល់បរិស្ថាន (eco-clean) ត្រូវបានត្រួតពិនិត្យដោយវិស្វករជំនាញមកពីប្រទេសជប៉ុន។ បុគ្គលិកជនជាតិខ្មែរនិងជប៉ុនទាំងអស់កំពុងសហការគ្នានិងធ្វើការងារប្រកបដោយទំនុកចិត្តនិងសុវត្ថិភាព។

យើងបានផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាពជាចំបង ដោយបានសាងសង់របងព័ទ្ធជុំវិញការដ្ឋានសំណង់ និងផ្តោតលើវិធានការបរិស្ថាន ដូចជាការសម្អាតធូលីនិងលូនៅការដ្ឋានសំណង់។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ អធ្យាស្រ័យ និងផ្តល់កិច្ចសហការជាបន្ត។

* SFRC: បេតុងប្រើដែកខ្សែកាប្លិ៍