ឯកឧត្តម សុខ ឥសានបានអះអាង ក្រុមធ្វើបាតុកម្ម ប្រឆាំងនឹង សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃកម្ពុជា នៅអង្គការ សហប្រជាជាតិ (UN) បានទទួល បរាជ័យយ៉ាងអាម៉ាស់បំផុត


ភ្នំពេញ៖  អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសានបានអះអាង ក្រុមធ្វើបាតុកម្ម ប្រឆាំងនឹង សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃកម្ពុជា នៅអង្គការ សហប្រជាជាតិ (UN) បានទទួល បរាជ័យយ៉ាងអាម៉ាស់បំផុត ។

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នេះបន្ទាប់ពី ក្រុមបាតុករគាំទ្រ អតីតបក្សប្រឆាំង បានធ្វើបាតុកម្មនៅអង្គការ សហប្រជាជាតិមានចំនួនតិច ហើយមិន ទទួលបានលទ្ធផលនោះទេ ។

ឯកឧត្តមសុខ ឥសាន បានឲ្យដឹង តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះថា នៅពេលដែលសម្តេចតេជោហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមមហាសន្និបាទ អ ស ប លើកទី៧៣ មានពួកខ្មែរក្រៅស្រុកមួយចំនួន បាន ប្រមូលគ្នាមកធ្វបាតុកម្មស្រែកឡូឡា បែបអនាធិបេយ្យនៅទីកន្លែងមួយឆ្ងាយ ពីទីស្នាក់ការ អ.ស.ប ប្រឆាំងនឹង វត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូ ។  ប៉ុន្តែការតវ៉ា របស់ពួកគេ គ្មាន ប្រសិទ្ធភាពអ្វីឡើយ ដោយសារគណៈប្រតិភូ នៅតែអាចដំណើរ ការកាងាររបស់ខ្លួន បានដោយរលូន តាមកម្មវិធីគ្រោងទុក ។

ឯកឧត្តមបន្តថាសម្តេចតេជោ នៅបានឡើងថ្លែងការណ៏ ក្នុងអង្គមហាសន្និបាតយ៉ាង មហោឡារឹក នៅចំពោះមុខមេដឹកនាំបណ្តាប្រទេសនៅលើពិភពលោក ។ ទន្ទឹមនឹងនេះសម្តេចតេជោ នៅបានជួបពិភាក្សាការងារ ជាមួយលោកអគ្គលេខាធិការ អ.ស.ប និងមេដឹនាំ បណ្តា ប្រទេស មួយចំនួនទៀត ដើម្បីរឹតចំណងទាក់ទង និងសហប្រតិបត្តិការជាមួយគ្នា ។

ឯកឧត្តមបន្ថែមថា សម្តេចតេជោនៅបានជួបសំណេះសំណាល យាងរាក់ទាក់ជាមួយបងប្អូន រួមឈាមខ្មែរ រស់នៅបរទេសរាប់រយពាន់នាក់ ដែលអញ្ជើញមករងចំស្វាគមន៏ សម្តេចយ៉ាង កក់ក្តៅ នឹករលឹក ។ ដូច្នេះសកម្មភាពប្រឆាំងនឹងសម្តេចតេជោ របស់ពួកខ្មែរប្រឆាំងមួយ ក្រុមនោះ មិនអាចរារាំងដល់បេសសកម្មរបស់សម្តេចតេជោ និងគណៈប្រតិភូបានតាមបំណង ប្រាថ្នារបស់ពួកគេឡើយ ។

ឯកឧត្តមសុខ ឥសានបញ្ជាក់ថា «អាសន:កម្ពុជានៅអ.ស.ប ត្រូវបានរាជរដ្ឋាភិបាលកម្ពុ ជា ស្រប ច្បាប់កាន់កាប់ដដែល  ។   បញ្ហាកម្ពុជាដែលពួកខ្មែរ ប្រតិកិរិយានិងចៅហ្វាយ នាយនាំគ្នា ស្រែកថា មានការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយ ក្រោយ នោះមិន ត្រូវបានមហាសន្និបាតនិងប្រទេសណា លើកយកមកនិយាយមួយម៉ាត់ ណាទាល់តែសោះ។ដូច្នេះ ពួកខ្មែរប្រតិកិរិយាដែលមកធ្វើបាតុកម្មប្រឆាំង នោះបានត្រឹមស្ពាយ យក នូវបរាជ័ដ៏អាម៉ាស់ត្រឡប់ទៅផ្ទះផ្ញើប្រពន្ធកូនវិញតែប៉ុណ្ណោះ »៕