មន្ត្រីបច្ចេកទេស នាយកដ្ឋាធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមបានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ


ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មន្ត្រីបច្ចេកទេស នាយកដ្ឋាធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ ដែលរួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ អណ្តូងចារ ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឪ
២. ប្រព័ន្ធធារាសាស្ត្រ ពោធិ៍និល ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ
៣. ប្រព័ន្ធធារាសាស្ត្រ ជីតុក ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក
៤. ប្រព័ន្ធធារាសាស្ត្រ បង្ហើរខ្លែង ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ
៥. ប្រព័ន្ធធារាសាស្ត្រ លោ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់
៦. ប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹង ស្ថិតក្នុងឃុំទឹកជ្រៅ ស្រុកតំបែរ
៧. ប្រព័ន្ធធារាសាស្ត្រ អូរុន ស្ថិតក្នុងឃុំសេដា ស្រុកតំបែរ ។