ឯកឧត្តម សាយ សំអាល់បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារដោះស្រាយបញ្ហាដីធ្លី ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ


នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីការងារដោះស្រាយបញ្ហាដីធ្លី ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ រាម ដែលស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យតាមដានដំណើរការវាស់វែងនិងកំណត់អត្តសញ្ញាណក្បាលដីប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលលើដី ដែលមានផលប៉ះពាល់ ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍។
ក្រោយពីប្រមូលផ្ដុំនូវមតិយោបល់ពីសំណាក់តំណាងក្រសួង ស្ថាប័ន ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អភិបាលស្រុក មន្ទីរជំនាញជុំវិញខេត្ត និងមេឃុំពាក់ព័ន្ធ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់នូវជំហរក្នុងការដោះស្រាយបញ្ហាដីធ្លី ដោយឈរលើគោលការណ៍ច្បាប់ បទដ្ឋានបច្ចេកទេស គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្កល់ផលប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានជាធំ ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការដោះស្រាយបញ្ហាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តនីតិវិធីនិងដាក់ជូនគណៈកម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យនិងសម្រេចតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

14729404_1312717998770316_4865474391032006861_n

14713780_1312718075436975_7401553285800493422_n

14650618_1312718005436982_5601138138940970300_n

14650457_1312718095436973_344693051565252789_n

14650343_1312718152103634_5924627702691193835_n

14595582_1312718092103640_6448479207177541708_n

14581551_1312718008770315_6861431997459873551_n