សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅប្រទេសឡាវ


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃនេះ។

នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរយ៏លើកទី៧០ នៃថ្ងៃបង្កើតកងទ័ពប្រជាជនឡាវ នៅទីក្រុង វៀងច័ន្ទ នៃសាធារណរដ្ឋប្រជាប្រជាធិបតេយ្យ ប្រជាមានិតឡាវ ផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ៖