ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវគ្គផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបង្ការទប់ស្កាត់ជំងឺអេដស៍នៅតាមគ្រឹះស្ថានសិក្សា ដើម្បីធានាបានថាសាលាជាកន្លែងដែលគ្មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយសិស្សានុសិស្សយល់ច្បាស់ និងចេះគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់នៅតាមដងផ្លូវ យល់ច្បាស់ពីគ្រោះថ្នាក់នៃមេរោគអេដស៍។
វគ្គផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបង្ការទប់ស្កាត់ជំងឺអេដស៍
