លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៥ នាទីក្រុងហ្សឺណែវ


ក្នុងនាមលោកជំទាវ តំណាងឲ្យសភាកម្ពុជា បានសម្តែងក្តីរីករាយ និងមានមោទនភាព ក្នុងការឡើងធ្វើបទបង្ហាញពីស្ថានភាពពិតប្រាកដរបស់ប្រទេសជាតិយើង ជូនដល់បណ្តារប្រទេសលើឆាកអន្តរជាតិ បានដឹងយល់ និងជ្រាបពីការពិត ហើយក៏មិនបណ្តោយឲ្យបុគ្គលបោកប្រាស់មួយចំនួនយកប្រទេសជាតិយើងធ្វើជាឈ្នាន់ ដើម្បីដើរបោកប្រាស់បង្ខូចបង្អាប់កិត្តិយសរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិយើងបានឡើយ ។
សូមបញ្ជាក់ថា ៖ មហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៣៥ មានរបៀបវារៈដូចខាងក្រោម ÷
– កិច្ចប្រជុំក្រុមប្រឹក្សាវេទិកាសមាជិកសភាវ័យក្មេង
– កិច្ចប្រជុំក្រុមប្រឹក្សាភិបាល
– កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៣ ស្តីពី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
– កិច្ចប្រជុំសមាគមន៍អគ្គលេខាធិការសភា ASGP
– មហាសន្និបាត÷ ធ្វើការពិភាក្សាជាទូទៅស្តីពី “ការរំលោភសិទ្ធិមនុស្ស និងជម្លោះដែលកើតមុនគេ”
– កិច្ចប្រជុំរវាងអង្គការសហប្រជាជាតិ សហភាពអន្តរសភា និង ដៃគូសម្រាប់សុខភាព មាតា ទារក និង កុមារ
– កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃយ៍ទី១ស្តីពី ៖ សន្តិភាព និងសន្តិភាពអន្តរជាតិ សវនាការជាមួយអ្នកជំនាញស្តីពី ÷ តួនាទីរបស់សភា ក្នុងការការពារមិនឲ្យមានការជ្រៀតជ្រែកពីប្រភពខាងក្រៅចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យភាពណាមួយ ។
– មហាសន្និបាតធ្វើការបោះឆ្នោតសម្រេចជ្រើសរើសរបៀបវារៈបន្ទាន់ មុននឹងបន្តដោយធ្វើការពិភាក្សាជាទូទៅ ។
ក្នុងរបៀបវារៈទាំងអស់ខាងលើ ក្នុងនាមតំណាងឲ្យសភាកម្ពុជា លោកជំទាវ និងគណៈប្រតិភូកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងឆាកអន្តរជាតិ នាមហាសន្និបាត នាពេលនេះ ។

%e1%9e%81%e1%9f%a2 %e1%9e%81%e1%9f%a1

%e1%9e%81%e1%9f%a3

%e1%9e%81%e1%9f%a4

%e1%9e%81%e1%9f%a6

%e1%9e%81%e1%9f%a5