នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយនឹង ឯកឧត្តម ជូ វិជិត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន០៤គឺ៖
ទី១-ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ
ទី២-ការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកជំហរសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវា
ទី៣-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាព ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ និង
ទី៤-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន ពិធីសារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន និងពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន នៅសាលប្រជុំពិសេសព្រឹទ្ធសភា៕