នៅថ្ងៃសោរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Marella Discovery ដែលជានាវាទី ០៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរ ១.៧៩០ នាក់ (ស្រី ៩២៣ នាក់) និងនាវិកចំនួន ៧៥៥ នាក់ (ស្រី ១៣៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២១:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម ។
នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Marella Discovery ដែលជានាវាទី ០៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
