គណបក្សប្រជាជនខេត្តឧត្តរមានជ័យ បន្ថែមសមាសភាពក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទ ចំនួន២រូបទៀត


(ឧត្តរមានជ័យ)៖ ឯកឧត្តម គន់ គីម ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តឧត្តរមានជ័យ បានចេញសេចក្ដីសម្រេច បន្ថែមសមាសភាពក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទ ចំនួន២រូប។

សមាសភាពក្រុមការងារ២រូប ដែលត្រូវបានឯកឧត្តម គន់ គីម បន្ថែមនោះ រួមមាន ទី១៖លោក ជា វ៉ាន ជាសមាជិកក្រុមការងារចុះជួយឃុំទំនប់ដាច់ និងទី២៖ លោក ថន កេតស្នារិទ្ធ ​ជាសមាជិកក្រុមការងារចុះជួយឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចនៅខាងក្រោមនេះ៖