ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលគណៈចលនាមហា ជនខេត្ត ឆ្នាំ២០១៨ និងទិស ដៅភារកិច្ចឆ្នាំ២០១៩


នៅព្រឹកថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិ ការគណបក្សខេត្ត និងប្រធានគណៈចលនាមហាជន ខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលគណៈចលនាមហា ជនខេត្ត ឆ្នាំ២០១៨ និងទិស ដៅភារកិច្ចឆ្នាំ២០១៩ ។

នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមប្រធានបានលើកឡើងថាគ្រប់គណៈទាំង៤ របស់គណៈចលនាមហាជនខេត្ត ត្រូវតែមានការឯកភាពគ្នាព្រោះនៅក្រោមឆ័ត្រគណបក្សតែមួយ និងបានដាក់អោយអង្គប្រជុំ ពិនិត្យកែ សម្រួល និងបំពេញបន្ថែមសមាស ភាពគណៈចលនាមហាជនខេត្ត និងគណចលនាទាំង៤ ធ្វើការពិនិត្យកែ សម្រួលសមាសភាពឡើងវិញផងដែរ ដើម្បីអោយការធ្វើសកម្មភាពកាន់តែប្រសើរឡើងថែមទៀត ។

ឯកឧត្តមប្រធានអង្គប្រជុំក៏បានធ្វើការផ្តាំផ្ញើ
-គណចលនាយុវជនធ្វើបច្ចុប្បន្នយុវជន១៨-៣៥ អោយបានច្បាស់ លាស់។
-គណៈចលនាស្រ្តីត្រូវចូលរួមជួយពិនិត្យ ជម្រុញលើកកម្ពស់ដល់ស្ត្រី
-គណៈចលនាសហជីព ត្រូវពិនិត្យពីចំនួនកម្មកររបស់យើងដែលទៅធ្វើ ការក្រៅខេត្ត ងាយស្រួលគ្រប់គ្រងនៅថ្ងៃបោះឆ្នោត។
-គណៈចលនាអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ ត្រូវពិនិត្យពីអង្គការសមាគម ណាដែលមានទំនាក់ទំនង និងកិច្ចសហការល្អ
-ត្រូវរៀបចំផែនការសកម្មភាពរបស់គណៈចលនាមហាជន និងគណៈទាំង៤ ។
-ត្រូវត្រៀមយុវជន ចូលរួ សង្កេត ការណ៍បោះឆ្នោតនាពេលខាងមុខ។
-ត្រូវបន្តចុះមូលដ្ឋានជាប្រចាំ កុំធ្វើ អោយប្រជាពលរដ្ឋមានថ្នាំថ្នាក់ បើធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ស្មើនិងការធ្វើអត្តឃាតខ្លួនឯង។