ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា


ថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូឥណ្ឌូនេស៊ី ដឹកនាំដោយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រកបដោយការរីកចម្រើន និងកាន់តែជិតស្និទ្ធ រវាងសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានជម្រាបជូនឯកឧត្តមឯកអគ្គ រដ្ឋទូត អំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិស័យអាទិភាពសំខាន់ៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត មានការផ្លាស់ប្តូរបទ ពិសោធន៍ក្នុងការអនុវត្តជាក់ស្តែងល្អៗ ទាក់ទងនឹងការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវដែករវាងប្រទេសទាំងពីរ។